ព័ត៌មានជាតិ

ប្រុសស្រី២នាក់ ដែលផលិតវីដេអូសម្តែងគំរា-ម របៀបហិ-ង្សា ដើម្បីទាក់ទាញអ្នកទស្សនាឱ្យចូលមើលច្រើន ត្រូវបានសមត្ថកិច្ចកោះហៅចូលមកបំភ្លឺ

BY
srey nuch
July 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០០នាទីព្រឹក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន០២នាក់ដើម្បីសួរនាំ។

-ឈ្មោះ ញុឹប សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ សិល្បៈករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ អ្នកលក់អនឡាញ។

ករណីថតវីដេអូ សម្តែងគំរាម ប្រើអំពើហិង្សា បង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម។ ការផលិតវីដេអូនោះ បង្កឱ្យប៉ះពាល់ និងបំពុលសង្គម។ ក្រោយពីបានបំភ្លឺ រួចហើយពួកគេបានសារភាពទទួលកំហុសនិងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតទេ និងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: