ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ឃាត់ម៉ូតូចំនួន ៤គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំង យកមកធ្វើកិច្ចសន្យាអប់រំ និងផាកវិន័យតាមច្បាប់

BY
srey nuch
July 3, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់ម៉ូតូចំនួន ៤គ្រឿង ដែលដាក់បំពង់ស៊ីម៉ាំងកែច្នៃខុសប្រក្រតី យកមកធ្វើកិច្ចសន្យាអប់រំ និងផាកវិន័យតាមច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧រមករា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងល្បាតសហប៉ុស្តិ៍បានឃាត់ម៉ូតូមិនប្រក្រតីកែច្នៃស៊ីម៉ាំងបានចំនួន ០៤គ្រឿង យកមកធ្វើកិច្ចសន្យាអប់រំឱ្យដោះស៊ីមាំងកែច្នៃ និងបំពាក់ស៊ីម៉ាំងស៊ីនទ្បើងវិញ និងធ្វើការផាកវិន័យតាមច្បាប់ ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: