ព័ត៌មានជាតិ

ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារអ៉ីអនសែនសុខ ត្រូវដាក់ឱ្យដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១ ខែកក្កដានេះ

BY
srey nuch
July 3, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារអ៉ីអនសែនសុខ ត្រូវដាក់ឱ្យដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូន លោកប្រធានក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី មេត្តាជ្រាបថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ និងលិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

សម្រាប់ថ្ងៃចន្ទ និងអង្គារ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់មន្ត្រីប្រចាំការ ដើម្បីបើកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: