អន្តរជាតិ

ស្រ្តីឥណ្ឌូនេស៊ីម្នាក់បានបាត់បង់ជីវិត ក្រោយពស់ថ្លាន់មួយក្បាលបានលេបគាត់ទាំងមូល

BY
Liny Chan
July 4, 2024

ឥណ្ឌូនេស៊ី៖ សាកសពរបស់ស្រ្តីម្នាក់ត្រូវបានគេរកឃើញនៅក្នុងពោះរបស់សត្វពស់ថ្លាន់យក្សមួយក្បាលដោយសាកសពនោះនៅរក្សាទ្រង់ទ្រាយទាំងមូលតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដានេះ។ ហេតុកាណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Siteba នៃខេត្ត Sulawesi ប៉ែកខាងត្បូងប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ Siriati អាយុ ៣៦ឆ្នាំ ហើយរូបគាត់បានបាត់ខ្លួននៅក្នុងថ្ងៃទី២ ខែកក្កដាកន្លងទៅ ក្រោយពេលដែលគាត់បានដើរចេញពីផ្ទះដើម្បីទៅទិញថ្នាំពេទ្យឱ្យកូន។ ក្រោយចេញបាត់ពីផ្ទះអស់ជាច្រើនម៉ោងគេមិនបានឃើញស្រ្តីរងគ្រោះត្រលប់មកវិញឡើយ ហើយភាពឆោឡោនិងការស្វែងរកគាត់ក៏ចាប់ផ្តើមឡើង។ ក្នុងប្រតិបត្តិការណ៍ស្វែងរកគេបានប្រទះឃើញស្បែកជើងរបស់ស្រ្តីរងគ្រោះនៅក្បែរព្រៃចម្ងាយប្រមាណជា ៥០០ម៉ែត្រពីផ្ទះរបស់គាត់ ហើយបន្ទាប់មកគេក៏បានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលធំវារទៅណាមិនរួច។ ដោយមានការសង្ស័យគេក៏បានវះសត្វពស់នោះនិងបានប្រទះឃើញសាកសពរបស់ស្រ្តីរងគ្រោះតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: