ព័ត៌មានជាតិ
ឯកឧត្តម កែវ រតនៈ៖ ប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីនោះឡើយ
BY Nisaiy KN
July 7, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហោះវីដេអូមួយ ពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ។

លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕
សូមស្តាប់ការពន្យល់បញ្ជាក់កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន