អគ្គិភ័យនៅតំបន់ Chinatown ក្នុងប្រទេសថៃ បណ្តាលឱ្យមនុស្សជាច្រើនបានរងគ្រោះថ្នាក់ ហើយសណ្ឋាគារក៏រងការខូចខាត
- BY
- Pheakdey
- July 8, 2024
ថៃ៖ អគ្គីភ័យដ៏គ្រោះថ្នាក់មួយបានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងសហគមន៍ចិន ឬគេតែងនិយមហៅថា “Chinatown” ដែលមានទីតាំងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ អគ្គីភ័យបានកើតឡើងនៅពាក់កណ្តាលយប់នៃថ្ងៃទី៧ កន្លងទៅនេះ និងបានផ្តើមចេញពីបន្ទប់សណ្ឋាគារមួយកន្លែង និងបន្តរាតត្បាតទៅកាន់អគារសណ្ឋាគារនៅក្បែរនោះយ៉ាងឆាប់រហ័សបណ្តាលឱ្យមានការខូចខាត។

បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ពេល ៣ម៉ោង ទើបអាចពន្លត់ភ្លើងបានទាំងតែស្រុងបាន ខណៈហេតុការណ៍នេះបានបណ្តាលអ្នកពន្លត់អគ្គីភ័យចំនួន ២នាក់បានរងរបួស និងពលរដ្ឋចំនួន ៣០នាក់ផ្សេងទៀតបានរងប៉ះពាល់យ៉ាងខ្លាំងពីផ្សែងដែលបានភាយចេញពីអគ្គីភ័យ តែហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សូមបញ្ជាក់ថា “Chinatown” គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយភ្ញៀវទេសចរណ៍ភាគច្រើនដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃកម្រមើលរំលងតំបន់មួយនេះណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






