អន្តរជាតិ

កាំភ្លើងខ្លីរបស់ព្រះចៅណាប៉ូឡេអុង បូណាផាត ត្រូវបានដាក់លក់ក្នុងតម្លៃជាង ១,៨លានដុល្លារនៅក្នុងប្រទេសបារាំង

BY
Pheakdey
July 8, 2024

បារាំង៖ កាំភ្លើងខ្លីចំនួន ២ដើមរបស់ព្រះចៅណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte) ត្រូវបានដាក់លក់នៅក្នុងតម្លៃរហូតដល់ ១,៦៩លានផោន (ជាង ១,៨លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់ប​ណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៨ ខែកក្កដា។ ការដាក់លក់កាំភ្លើងនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសបារាំង​ ខណៈការទិញ-លក់ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាការដេញថ្លៃ។

សូមរម្លឹកជូន កាំភ្លើងខ្លីចំនួន ២ដើមនេះត្រូវបានប្រើប្រាស់ដោយព្រះចៅប៉ូឡេអុង បូណាផាត នៅអំឡុងឆ្នាំ១៨១៤ ខណៈនាពេលកន្លងមកកាំភ្លើងទាំង ២ដើមនេះត្រូវបានរក្សាទុកនៅឯគណៈកម្មការ​កំណប់​ជាតិ​នៃ​ក្រសួង​វប្បធម៌​បារាំង។ សូមបញ្ជាក់ជូនដែរថា កាំភ្លើងខ្លីខាងលើនេះត្រូវបានចាត់ទុកជាវត្ថុបុរាណដ៏មានតម្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់បាំរាំង ហើយការទិញ-លក់កាំភ្លើងនេះគឺមានន័យត្រឹមតែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ ពោលគឺមិនមែនជាទិញយកទៅប្រើប្រាស់ឡើងជាអាវុធឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: