PR

ដំណឹងល្អសម្រាប់អ្នកគាំទ្រ បាល់ទាត់ទ្វីបអ៊ឺរ៉ុប!

BY
Liny Chan
July 9, 2024

ភ្នំពេញៈ ក្រុមហ៊ុន GANZBERG ជាក្រុមហ៊ុនខ្នាតយក្សនៅក្នុងស្រុកខ្មែរ គ្រោងនឹងររៀបកម្មវិធីមើលបាត់ទាត់ទ្វីបអ៊ឺរ៉ុបនាពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់អតិថិជនរបស់ខ្លួន ជាពិសេសអ្នកស្រលាញ់វិស័យបាត់ទាត់តែម្តង។

វាជារាត្រីដ៏អស្ចារ្យក្នុងរយះពេល ៤ឆ្នាំមានតែម្តង ដែលមនុស្សទូទាំងផែនដីទន្ទឹមរង់ចាំ និងជារាត្រីពោរពេញទៅដោយការចងចាំ ជាពួកម៉ាកល្អ មិត្តល្អ បងប្អូនល្អ ជាមួយកម្មវិធី GANZBERG អេក្រង់យក្ស CONCERT។ សមរភូមិវាស្មៅដ៏ក្តៅគគុកលើទឹកដីឥន្រ្ទីស្លាបដែក អាល្លឺម៉ង់ ការប្រយុទ្ធដ៏ស្វិតស្វាញ តានតឹង ២៤ប្រទេស ៥១ ប្រកួត តើប្រទេសណា នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ទ្វីអ៊ឺរ៉ុប លើទឹកដីនៃប្រទេសឥន្រ្ទីស្លាបដែក អាល្លឺម៉ង់?

តោះបបួលពួកម៉ាកល្អ ស្រែកហ៊ោកញ្ជៀវ និងគាំទ្រប្រទេសដែលជាអាយដល់របស់អ្នក នៅទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប មុខអេក្រង់យក្ស ជាមួយកំពូលអ្នកអធិប្បាយដែលមានប្រជាប្រិយ៍ភាពប្រចាំស្រុកខ្មែរ គឺលោក ស៊ីថូ ណាថាន់ លោក ហ៊ួរ ង៉ែរ និងអតីតជំរើសជាតិ កីឡាករ ឈិន ឈឿន។

លើសពីនេះ GANZBERG នឹងរៀបចំមហាព្រឹត្តិការន៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលផ្ដុំទៅដោយកំពូលតារាចម្រៀងល្បីៗលំដាប់ជាច្រើនរូបផងដែរ រួមមាន កញ្ញា ពេជ្រ សោភា លោក ឆង សុវណ្ណារាជ ក្រុមក្មេងខ្មែរ កញ្ញា យូរី  និងតារាចម្រៀង រ៉េបល្បីជាច្រើនរូបផងដែរ។ មន្ថែមលើសពីនេះ និងមានការស៊ុតប៉េណាស់ទីអ្នករង្វាន់ ១០០០ ដុល្លារ ១០០ ដុល្លារ ៥០ ដុល្លារ ២០ ដុល្លារ ១០ ដុល្លារ ៥ ដុល្លារ  ងាយៗ ផុយៗ  សរុបរាប់ម៉ឺនដុល្លារ។

GANZBERG អេក្រង់យក្ស CONCERT នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៥ ល្ងាច រហូតដល់ ៥ ព្រឹក៕

Share This Post: