អន្តរជាតិ

នៅក្នុងរដូវភ្លៀងសោះតែសីតុណ្ហភាពនៅជប៉ុនបែរជាក្តៅខ្លាំង និងបានបណ្តាលឱ្យមនុស្ស ៦នាក់ត្រូវបាត់បង់ជីវិត

BY
Pheakdey
July 9, 2024

ជប៉ុន៖ យ៉ាងហោចណាស់មានពលរដ្ឋជប៉ុនចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩​ ខែកក្កដា។ ភ្លាមៗក្រោយកើតមានហេតុការណ៍ដ៏កម្រនេះអាជ្ញាធរជប៉ុនបានចេញសេចក្តីព្រមានអំពីបញ្ហាសុខភាពយ៉ាងបន្ទាន់មួយ ដើម្បីដាសតឿនពលរដ្ឋឱ្យត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេឱ្យបានខ្ពស់ជាងមុនក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផលនេះ។

គួរកត់សម្គាល់ថា ការស្លាប់របស់ពលរដ្ឋជប៉ុនទាំង ៦នាក់ខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសជប៉ុននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានកើតឡើងលើសពីកម្រិត ៣៥អង្សាសេ ខណៈតំបន់មួយចំនួនសីតុណ្ហភាពបានកើតឡើងរហូតដល់ ៤០%អង្សាសេឯណោះ។ បើតាមអាជ្ញាធរឧតុនិយមជប៉ុនបានបញ្ជាក់ថា បាតុភូតដែលសីតុណ្ហភាពបានកើនឡើងខ្ពស់នេះគឺជារឿងដ៏កម្របំផុតមួយ ដ្បិតអំឡុងពេលនេះវាគឺជារដូវមានភ្លៀងធ្លាក់សម្រាប់នៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: