CNN នឹងកាត់បន្ថយបុគ្គលិកប្រហែល ១០០នាក់ ក្រោមហេតុផលលើកកម្ពស់អាជីវកម្មបែបឌីជីថល
- BY
- Pheakdey
- July 11, 2024
អាមេរិក៖ បច្ចេកវិទ្យាកាន់តែជឿនលឿននិន្នាការកាត់បន្ថយបុគ្គលិកនៅតាមបណ្តាក្រុមហ៊ុនធំៗក៏បន្តកើតមានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងទីភ្នាក់ងារសារព័ត៌មានដ៏ល្បីលំដាប់ពិភពលោក CNN នឹងកាត់បន្ថយបុគ្គលិកប្រមាណជា ១០០នាក់នៅក្នុងចំណោមបុគ្គលិកខ្លួនប្រមាណជា ៣,៥០០នាក់នៅជុំវិញពិភពលោក បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១១ ខែកក្កដា។

បើតាមលោក Mark Thompson ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CNN Worldwide បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗចំនួន ២មានដូចជា ការលើកកម្ពស់អាជីវកម្មបែបឌីជីថល និងការបង្រួមប្រតិបត្តិការណ៍ព័ត៌មាន។ នាយកប្រតិបត្តិរូបនេះបានបន្តថា ខាងក្រុមហ៊ុនបានកំពុងតែវិនិយោគប្រាក់ខ្ទង់ពាន់លានដុល្លារដើម្បីអភិវឌ្ឍអាជីវកម្មឌីជីថលរបស់ខ្លួន ដូចនេះនៅពេលអនាគតការកាត់បន្ថយបុគ្គលិកក៏អាចបន្តកើតមានជាថ្មីទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






