អន្តរជាតិ

ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅនេប៉ាល់បានធ្វើឱ្យរថយន្តក្រុង ២គ្រឿងត្រូវធ្លាក់ចូលទៅក្នុងទន្លេ ខណៈមនុស្ស ៦០នាក់កំពុងតែបាត់ខ្លួន

BY
Pheakdey
July 13, 2024

នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦០នាក់កំពុងតែខ្លួននៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសនេប៉ាល់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ Chitwan ក្នុងទីក្រុង Bharatpur ភាគខាងត្បូងនៃប្រទេសនេប៉ាល់ ខណៈតំបន់មួយនេះបានទទួលរងនូវឥទ្ធិពលភ្លៀងខ្លាំងយ៉ាងខ្លាំងជាច្រើនថ្ងៃកន្លងមកហើយ។

ប្រភពខាងលើបានបន្តថា មនុស្សដែលកំពុងបាត់ខ្លួនទាំង ៦០នាក់នោះគឺជាក្រុមអ្នកដំណើរដែលបានជិះក្នុងរថយន្តក្រុងចំនួន ២ផ្សេងគ្នា ហើយនៅពេលដែលរថយន្តក្រុងបើកមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានការហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យរថយន្តក្រុងទាំងនោះត្រូវធ្លាក់ចេញពីផ្លូវ និងបន្តធ្លាក់ចូលទៅក្នុងទន្លេតែម្តង។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា ក្រុមអ្នកកំពុងបាត់ខ្លួនទាំងនោះអាចប្រឈមនឹងហានិភ័យនៃការបាត់បង់អាយុជីវិតខ្ពស់ណាស់ ខណៈពេលនេះអាជ្ញាធរកំពុងដុតដៃដុតជើងតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព បើទោះជាពួកគេនៅរស់ឬក៏ស្លាប់ហើយក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: