ក្រសួងការពារជាតិ៖ ឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស នៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនៅឡើយទេ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងការពារជាតិ ប្រកាសដំណឹងថា ឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស នៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនៅឡើយទេ។

ក្រសួងការពារជាតិ បានលើកឡើងថា “សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។
ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺនបន្តទៀត”៕


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងការពារជាតិ