អន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិតនៅក្នុងហេុតការណ៍បាក់ដីនៅអណ្តូងរ៉ែមាសមួយកន្លែងក្នុងប្រទេសកេនយ៉ា

BY
Pheakdey
July 17, 2024

កេនយ៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋកេនយ៉ាចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមាសមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៧ ខែកក្កដា។ អណ្តូងរ៉ែមាសដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងតំបន់ Marsabit ប៉ែកខាងជើងនៃប្រទេសកេយ៉ា។

ក្រៅតែពីបានសម្លាប់មនុស្សភ្លាមៗហើយ ហេតុការណ៍អកុសលនេះក៏បានបង្កឱ្យក្រុមពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរកេនយ៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ខណៈអណ្តូងរ៉ែមាសខាងលើនេះគឺជាអណ្តូងរ៉ែមាសក្រៅផ្លូវការដែលពលរដ្ឋចេះតែនាំគ្នាទៅជីកយករ៉ែមាសដោយខ្លួនឯង ពោលគឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរឬក្រុមហ៊ុនស្របច្បាប់ណាមួយឡើយ ហើយនៅអណ្តូងរ៉ែមាសនោះក៏គ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: