អន្តរជាតិ

មនុស្ស ១៦នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន

BY
Pheakdey
July 18, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះផ្សារទំនើបមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ ផ្សារទំនើបដែលជាកន្លែងកើតហេតុនោះគឺជាអគារមានកម្ពស់ ១៤ជាន់ និងមានទីទាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីយប់ថ្ងៃពុធ ទី១៧ ម្លេះ ហើយរហូតដល់ម៉ោង ៣ព្រឹកក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ នេះ ទើបអាជ្ញាធរចិនអាចធ្វើការពន្លត់ភ្លើងបានទាំងស្រុងនិងប្រកាសបិទបញ្ចប់ប្រតិបត្តិការណ៍ជួយជនរងគ្រោះ។ នៅក្នុងអំឡុងពេលអនុវត្តបេសកកម្មជួយជនរងគ្រោះនោះ អាជ្ញាធរចិនក៏បានជួយសង្គ្រោះជីវិតជនរងគ្រោះឱ្យរួចផុតពីអណ្តាញភ្លើងបានចំនួន ៣០នាក់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះ និងអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: