ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក តេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈកម្មវិធីឡើងធ្វើសន្ទរកថាជាច្រើនរបស់គាត់ត្រូវបានលុបចោលជាបន្ទាន់

    BY Pheakdey July 18, 2024
    លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក តេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈកម្មវិធីឡើងធ្វើសន្ទរកថាជាច្រើនរបស់គាត់ត្រូវបានលុបចោលជាបន្ទាន់

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៨ ខែកក្កដា។ នៅក្នុងសេចក្តីថែងការរបស់សេតវិមានបានបញ្ជាក់ថា នៅពេលនេះលោក ចូ បៃឌិន កំពុងស្ថិតនៅក្នុងការសម្រាកព្យាបាល ខណៈរូបលោកមានអាការៈកម្រិតស្រាលប៉ុណ្ណោះ។

    យ៉ាងណាក្តី ដើម្បីទប់ស្កាត់ការចម្លងបន្តជំងឺកូវីដ-១៩ លោក ចូ បៃឌិន ត្រូវបានក្រុមវេជ្ជបណ្ឌិតកំណត់ឱ្យស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងមួយរយៈសិន ដែលមានន័យថាលោកនឹងត្រូវលុបចោលកម្មវិធីឡើងធ្វើសន្ទរកថាសម្រាប់ឃោសនាការបោះឆ្នោតជាច្រើនកន្លែងផងដែរ ទម្រាំតែលោកមានសុខភាពល្អជាធម្មតវិញ។ សូមបញ្ជាក់ជូនថា លោក ចូ បៃឌិន ដែលបច្ចុប្បន្នមានវ័យ ៨១ឆ្នាំទៅហើយនោះបានឆ្លងជំងឺកូវីដ-១៩ ចំនួន ២ដងហើយ ខណៈបញ្ហាសុខភាពរបស់លោកក៏កំពុងក្លាយជាប្រធានបទមួយដែលគេយកទៅរិះគន់ចំពោះការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតរបស់លោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: