ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១១នាក់បានបាត់បង់ជីវិត​ ខណៈ ៣០នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅប្រទេសចិន

    BY Pheakdey July 20, 2024
    មនុស្ស ១១នាក់បានបាត់បង់ជីវិត​ ខណៈ ៣០នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅប្រទេសចិន

    ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែកក្កដា។ ស្ពានដែលបានបាក់នោះមានទីតាំងស្ថិតនៅក្នុងទីក្រុង Shangluo នៃខេត្ត Shaanxi ប៉ែកខាងជើងនៃប្រទេសចិន។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ស្ពានបានបាក់យ៉ាងឆាប់រហ័សនៅម៉ោង ៨ និង ៤០យប់ថ្ងៃសុក្រ ទី១៩ ម្សិលមិញនេះក្រោយមានភ្លៀងធ្លាក់និងទឹកហូរយ៉ាងខ្លាំង ខណៈនៅពេលដែលមានហេតុការណ៍បាក់នោះគឺនៅលើស្ពានកំពុងតែមានយានជំនិះចំនួន ២០គ្រឿងកំពុងធ្វើដំណើរឆ្លងកាត់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយគេមិនបានរំពឹងថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: