ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ សេចក្តីជូនដំណឹងស្ដីពី តម្លៃសាំងធម្មតាលក់តម្លៃ ៤,៣០០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,១៥០រៀល
BY Nisaiy KN
July 21, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តម្លៃសាំងធម្មតានៅថេរដដែល លក់ក្នុងតម្លៃ ៤ ៣០០រៀល និងម៉ាស៊ូត តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីថ្ងៃមុន មានការឡើងចុះបន្តិចបន្តួច ដោយកាលពីថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤ ៣០០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤ ២០០រៀលក្នុងមួយលីត្រ៕


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce