PR

ច្រៀងបែបណាក៏បាន! បេក្ខជន គី សាវីន មានសមត្ថភាពលេចធ្លោខ្លាំងមិនធម្មតាក្នុងវគ្គ Judge Audition សប្តាហ៍ដំបូងនេះ

BY
Liny Chan
July 22, 2024

សប្ដាហ៍ដំបូងនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ បានធ្វើអោយអ្នកគាំទ្រជាច្រើនសើចផង រំភើបផង និងស្រក់ទឹកភ្នែកផងទៅតាមការបង្ហាញសមត្ថភាពបូករួមជាមួយនឹងខ្សែរជីវិតរបស់បេក្ខជននីមួយៗ ។


 
បេក្ខជនដ៏លេចធ្លោម្នាក់ដែលបានបង្ហាញខ្លួនដំបូងគេក្នុងកម្មវិធី ពោរពេញដោយបទពិសោធន៍ខ្ពស់ និងតិចនិចក្នុងការបកសា្រយបទចម្រៀងបានគ្រប់ទម្រង់ មានឈ្មោះថា គី សាវីន ។ សាវីន បានយកបទ អនអើយស្រីអន មកប្រឡងប្រជែង ដែលក្រោយពីច្រៀងហើយ សាវីន ក៏បានបង្ហាញសមត្ថភាពពិសេសៗបន្ថែមទៀតដូចជា ស្មូត្រ និងមហោរីជាដើម ដែលវាពិតជាពិបាកណាស់សម្រាប់អ្នកដែលមិនមានមូលដ្ឋាននៃការហាត់រៀនពីសាលា ។


 
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ ចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់រាត្រីថ្ងៃអាទិត្យ ម៉ោង 8យប់៕


 

Share This Post: