លេចធ្លាយបន្ទះខាងក្នុងរបស់ iPhone XI ជំនាន់ថ្មី ដែលមានកាមេរ៉ាដល់ទៅ៣គ្រាប់
- BY
- autoadmin
- April 6, 2019
រូបភាពបែកធ្លាយមួយសន្លឹកត្រូវបាកគេជឿថា ជាស៊ុមកណ្តាល (middle frame) របស់ iPhone ជំនាន់ថ្មី ហើយបើមើលទៅក៏ទំនងជារបស់ iPhone XI ផងដែរ។ ស៊ុមកណ្តាលនេះជាធម្មតាដើរតួរសំខាន់ក្នុងការចាប់កាន់ម៉ាស៊ីននៅក្នុងទូរស័ព្ទដូចជា៖ ផ្ទាំងសៀកគ្វី (motherboard), mainframe, ថ្ម និងអេក្រង់។ ជាក់ស្តែងដូចនៅក្នុងរូបភាពខាងក្រោម ស៊ុមកណ្តាលនេះបានបង្ហាញយ៉ាងច្បាស់ថា ជំនាន់ថ្មីរបស់ក្រុមហ៊ុនអាមេរិកមួយនេះនឹងមានកាមេរ៉ាក្រោយចំនួន 3គ្រាប់។

បើមើលតាមរូបភាពអាចឱ្យយើងដឹងថា វាមានរន្ធកាមេរ៉ាចំនួន 3 ដូចជាប្រភេទ៖ ធម្មតា, ultra-wide និង telephoto ហើយរន្ធមួយរាងបួនជ្រុងនៅលើគេ (បណ្ដុំជាមួយកាមេរ៉ា) គឺសម្រាប់ពន្លឺ LED ខណៈរន្ធមួយទៀតត្រូវបានគេសង្ស័យថា ជា 3D សេនស័រ (ToF camera)។ អ្វីដែលសំខាន់គឺគ្រោងឆ្អឹងនៃស៊ុមកណ្តាលមួយនេះ មានប្រហោងចន្លោះធំមួយ ដែលវាប្រហែលជាសម្រាប់ការសាកថ្មឥតខ្សែ (wireless charging)។ ប៉ុន្តែយ៉ាងណាក៏ដោយពាក្យចចាមអារ៉ាមនៅតែជាពាក្យចចាមអារ៉ាមដដែល ទាល់តែរង់ចាំមើលការប្រកាសរបស់ Apple ខណៈដែលរូបភាពទាំងនេះគ្រាន់តែជារូបតាង (renders) ប៉ុណ្ណោះ ព្រោះអ្វីដែលនឹងផលិតចេញមកអាចស្អាតជាងរូបភាពតាងទាំងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ gsmarena
- Share This Post:






