បច្ចេកវិទ្យា

វៀតណាមកំពុងដាក់ពង្រាយស្ថានីយ 5G ចំនួន ៣កន្លែង ដើម្បីដាក់ឱ្យសាកល្បងក្នុងខែក្រោយនេះ

BY
autoadmin
April 8, 2019

យោងតាម ​​NDO ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍ថា នេះគឺជាស្ថានីយ 5G សាកល្បង ១ ក្នុងចំណោម ៣ របស់ក្រុមហ៊ុន ​​Viettel ដោយ ២ទីតាំងផ្សេងទៀតក៏កំពុងត្រូវបានដាក់ពង្រាយនៅទីក្រុងហាណូយ។ ស្ថានីយ៍បញ្ជូនមូលដ្ឋានត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការនៅក្នុង ខែឧសភា ឆ្នាំ២០១៩ ដែលជាការនាំមកនូវបទពិសោធន៍ដំបូងនៃសេវាកម្ម 5G នៅក្នុងប្រទេសវៀតណាម។

យោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន Viettel បានឱ្យដឹងថា រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ស្ថានីយ៍បញ្ជូនទិន្នន័យជំនាន់ទី ៥ (5G) ចំនួន ៧០ នឹងត្រូវដាក់ឱ្យសាកល្បងនៅទូទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីត្រៀមរៀបចំដាក់ពង្រាយបណ្តាញ 5G ដ៏ធំតែម្តង។ នៅក្នុងសន្និសីទអាស៊ានស្តីពី 5G នាពេលថ្មីៗ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់វៀតណាម នៅក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានា ដើម្បីរៀបចំសន្និសីទស្តីពី 5G នៅទីក្រុងហាណូយនេះឡើង។ លោកបន្តថា សន្និសីទនេះមិនត្រឹមតែគ្របដណ្តប់លើបញ្ហាបច្ចេកវិទ្យាទេ ប៉ុន្តែក៏មានសារៈសំខាន់ធំធេងសម្រាប់ប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឌីជីថលផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider

Share This Post: