សប្បាយកប់ជាមួយការលេងហ្គេម Super Data Races ជាមួយ Cellcard នៅសង្រ្កាន្តវិទ្យាល័យ ក្នុងវិទ្យាល័យឥន្ទ្រទេវី
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះសិស្សវិទ្យាល័យរាប់រយនាក់បានជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធី Super Data Races ជាលើកដំបូងរបស់ Cellcard ។
Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន ។
ភាពជោគជ័យលើបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើបណ្តាញសេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនCellcard មិនត្រឹមតែលឿនជាងគេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។
ការប្រណាំង Super Data Races នឹងផ្តល់ឱ្យសិស្សនូវបទពិសោធផ្ទាល់នៃល្បឿនទិន្នន័យចល័ត ខណៈដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។ ទំរង់បែបបទកម្មវីធីនេះគឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ និងសៀមរាបដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវយ័រហូតដល់ ជិត 2000 នាក់។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា “យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ និងកែឆ្នៃហ្គេមនេះអោយកាន់តែមានភាពសប្បាយរីករាយ និងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស” ។ “នេះគឺជាវិធីមួយដ៏ល្អ ដើម្បីផ្សារភ្ជាប់ជាមួយយុវជនដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឱ្យពួកគេនូវបទពិសោធន៍ថ្មីដ៏គួរឱ្យរំភើប។
Cellcard ក៏បានរកឃើញអ្នកឈ្នះរង្វាន់ទាំង១០រូបផងដែរ ដែលរង្វាន់មានដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និង MiFis ។ បន្ទាប់ពីព្រឹត្តិការណ៍នេះផងដែរ យើងក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករ សិល្បការិនី និងអ្នកដំណាងសំខាន់ៗនៅក្នុងបណ្តាញសង្គមFacebook”។









