អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយហេតុការណ៍បាក់ដីនៅឥណ្ឌាកើនឡើងដល់ ៩៣នាក់ ខណៈជាច្រើននាក់កំពុងបាត់ខ្លួន

BY
Pheakdey
July 31, 2024

ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍បាក់ដីនៅក្នុងរដ្ឋ Kerala ប៉ែកខាងលិចនៃប្រទេសឥណ្ឌាបានកើនឡើងដល់ ៩៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣១ ខែកក្កដា។ ទន្ទឹមគ្នានេះក៏នៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ដែលធ្វើឱ្យតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងផងដែរ។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះជីវិតពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់បានចំនួន ២៥០នាក់ ខណៈក្រុមពលរដ្ឋដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនោះគឺមានចំនួនប្រមាណជា ៣៥០គ្រួសារ។ គួររម្លឹកជូនថា តំបន់កើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយ ទើបធ្វើឱ្យដីនៅតំបន់មួយចំនួនត្រូវបាក់យ៉ាងឆាប់រហ័ស​ ហើយក្រុមជនរងគ្រោះក៏មិនអាចត្រៀមការពារខ្លួនទុកជាមុនបានដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: