ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាមន្ដ្រីយោធាម្នាក់ ពាក់ព័ន្ធករណីបំពានរាងកាយលើនារីម្នាក់បានសម្រេច
(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធាម្នាក់ ពាក់ព័ន្ធករណីចា.ប់ រំ.លោភ បានសម្រេច នៅខណ្ឌជ្រោយចង្វារ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចា.ប់ រំ.លោភ បានសម្រេច ប្រព្រឹត្ត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ បេតុង ocic ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យ ឈ្មោះ កែវ សកល ហៅ ទី ប្រុស មុខរបរ យោធា ឋាន្តរសក្តិ វរសេនីយ៍ឯក។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានបញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ