អន្តរជាតិ

វៀតណាមកាត់ទោសសេដ្ឋីអចលនទ្រព្យម្នាក់ឱ្យជាប់ពន្ធនាគារ ២១ឆ្នាំ ជុំវិញករណីឆបោកប្រាក់ចំនួន ១៤៦លានដុល្លារ

BY
Pheakdey
August 6, 2024

វៀតណាម៖ អតីតសេដ្ឋីរកស៊ីផ្នែកអចលនទ្រព្យ និងផ្នែអាកាសចរណ៍ម្នាក់ត្រូវបានអាជ្ញាធរវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំពីបទឆបោកប្រាក់ចំនួន១៤៦លានដុល្លារ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៥ ខែសីហានេះ។ អតីតសេដ្ឋីរូបនេះមានឈ្មោះថា Trinh Van Quyet មានអាយុ ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ម្ចាស់រមណីដ្ឋានប្រណិត FLC Empire of Luxury Resort ម្ចាស់ទីលានវាយកូនហ្គោល និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកន្លែងផងដែរ។

បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា នាពេលកន្លងមកលោក Trinh Van Quyet បានលួចចុះឈ្មោះឱ្យសមាជិកគ្រួសារនិងមនុស្សធ្វើការឱ្យគាត់រាប់សិបនាក់សម្រាប់ជួញដូរភាគហ៊ុន ហើយក្រុមមនុស្សទាំងនេះបានធ្វើរួមគ្នាដើម្បីបំភាន់ឬបន្លំភ្នែកសាធារណៈជនឱ្យមកទិញហ៊ុនក្លែងក្លាយពីក្រុមហ៊ុនរបស់លោក Trinh Van Quyet ខណៈនៅទីបញ្ចប់ក្រុមអតិថិជនស្លូតត្រង់ទាំងអស់សុទ្ធតែត្រូវខាត់បង់ពីការវិនិយោគរបស់ពួកគេ។​

ប្រភពខាងលើបានបន្តថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២ លោក Trinh Van Quyet អាចឆបោកបានប្រាក់សរុបចំនួន ១៤៦លានដុល្លារពីក្រុមអតិថិជនជាង ២៥,០០០នាក់។ ក្រោយការរកឃើញនេះតុលាការវៀតណាមបានសម្រេចចោទប្រកាន់លោក Trinh Van Quyet ពីបទក្លែងបន្លំ ឧបាយកលទីផ្សារភាគហ៊ុន ការរំលោភបំពានអំណាច និងការបោះពុម្ពផ្សាយព័ត៌មានទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ ហើយនៅក្នុងករណីឆបោកទ្រង់ទ្រាយធំនេះក៏មានមនុស្សចំនួន ៥០នាក់ផ្សេងត្រូវបានចាប់ខ្លួននិងត្រូវផ្តទ្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗជាង ១០ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

 

 

 

 

 

Share This Post: