ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Hyundai បោះទុន ២៨លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីក្នុងប្រទេសថៃ

    BY Pheakdey August 7, 2024
    Hyundai បោះទុន ២៨លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីក្នុងប្រទេសថៃ

    ថៃ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង Hyundai Motor Company បានសម្រេចបោះទុកជាទឹកប្រាក់ចំនួន ១ពាន់លានបាត (២៨លានដុល្លារអាមេរិក) ដើម្បីបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី៧ ខែសីហា។ ក្រៅពីបើកដំណើរការរោងចក្រដំឡើងរថយន្តអគ្គិសនីហើយ ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងផលិតអាគុយរថយន្តសម្រាប់លក់បន្ថែមទៀតផងដែរ។

    បើតាមក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានបញ្ជាក់ថា រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងពេលឆាប់ៗនេះ ដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងបាងកក ខណៈផលិតផលរថយន្តអគ្គិសនីដំបូងនឹងត្រូវទទួលបាននៅដើមឆ្នាំ២០២៦។ សូមរម្លឹកជូនថា កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិនក៏បានសម្រេចបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃផងដែរ ដោយប្រើទុនវិនិយោគរហូតដល់ ១,៤៤ពាន់លានដុល្លារឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: