អ្នកជំនាញព្រមានថា ជប៉ុនអាចនឹងជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់ត្រូវបាត់បង់ជីវិត
- BY
- Pheakdey
- August 9, 2024
ជប៉ុន៖ ក្រុមអ្នកជំនាញបានព្រមានថា ជប៉ុនអាចប្រឈមនឹងគ្រោះរញ្ជួយដីទ្រង់ទ្រាយធំក្នុងថ្ងៃណាមួយ ដែលអាចបណ្តាលឱ្យមានពលរដ្ឋរាប់សែននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃសុក្រ ទី៩ ខែសីហា។ អ្នកជំនាញដែលបានទាញការព្រមានខាងលើនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តផ្នែករញ្ជួយដីជប៉ុន ដែលបានតាមដាននិងសិក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហារញ្ជួយដីនៅក្នុងប្រទេសជប៉ុន។

បើតាមក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលជប៉ុនគួរតែត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការឆ្លើយតបជាមួយនឹងគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ ដើម្បីងាយស្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងពេលដែលគ្រោះធម្មជាតិនោះបានឈានមកដល់។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១១ កន្លងទៅ ប្រទេសជប៉ុនធ្លាប់ទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរនិងអមដោយរលកយក្សស៊ូណាមិម្តងហើយ ខណៈគ្រោះធម្មជាតិនៅពេលនោះបានបណ្តាលឱ្យមានអ្នកស្លាប់សរុបប្រមាណជា ១៨,៥០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






