ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស​ ៦១នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសប្រេស៊ីល

    BY Pheakdey August 10, 2024
    មនុស្ស​ ៦១នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសប្រេស៊ីល

    ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងរដ្ឋ Sao Paulo ​ នៃប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី ១០ ខែសីហា។ យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Voepass Linhas Aéreas  ដែលមានមូលដ្ឋាននៅក្នុងប្រទេសប្រេស៊ីលផ្ទាល់តែម្តង។

    ប្រភពខាងលើនេះបានបន្តថា​ យន្តហោះដឹកអ្នកដំណើរខាងលើនេះគឺជាយន្តហោះម៉ូឌែល ATR 72-500 មានទិសដៅធ្វើដំណើរចេញពីរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីលឆ្ពោះទៅកាន់រដ្ឋ Sao Paulo ​ដោយមានផ្ទុកមនុស្សសរុបចំនួន ៦១នាក់ ក្នុងនោះមានអ្នកដំណើរចំនួន ៥៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៤នាក់។ ក្រោយជួបគ្រោះថ្នាក់មនុស្សនៅលើយន្តហោះទាំងអស់ត្រូវបានរាយការណ៍ថាបានស្លាប់បង់បង់ជីវិតភ្លាមៗតែម្តង ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលនៅមិនទាន់អាចបញ្ជាក់ពីហេតុផលបច្ចេកទេសច្បាស់នៃការធ្លាក់យន្តហោះមួយគ្រឿងនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: