ករណីបាត់ក្មេងប្រុស ២នាក់ពីសាលាបឋមសិក្សា ពេលនេះបានរកឃើញវិញ ហើយអាណាព្យាបាលបានទទួលយកទៅលំនៅដ្ឋានផងដែរ
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ តាមរយៈការផុសរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាត់ក្មេងប្រុស ០២នាក់ ចេញពីសាលាបឋមសិក្សាឫស្សីកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរកឃើញវិញ នៅស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៦ និង ៤០នាទី និងអាណាព្យាបាលបានទទួលយកមកលំនៅដ្ឋានវិញហើយ៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា “ករណីបាត់ក្មេងប្រុស ០២នាក់ ចេញពីសាលាបឋមសិក្សាឫស្សីកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ៣០នាទី មានឈ្មោះ៖
១- ឈ្មោះ សួស សៅកក្កដា ភេទប្រុស អាយុ ៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០២ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២- ឈ្មោះ វិត ចន្ទទី ភេទប្រុស អាយុ ១០ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៥០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បានរកឃើញវិញ នៅស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៦ និង ៤០នាទី និងអាណាព្យាបាលបានទទួលយកមកលំនៅដ្ឋានវិញហើយ”៕



អត្ថបទ៖ និស្ស័យ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ