Wall’s វ៉លបង្ហាញការ៉េមរសជាតិថ្មីបែបអាស៊ីពិតៗ 5 រសជាតិនៅកម្មវិធីសង្រ្កានវិទ្យាល័យ
កាលពីសប្ដាហ៍ថ្ងៃ 5-6-7 មេសា 2019 មុននៅក្នុងកម្មវិធីសង្រ្កានវិទ្យាល័យដែលប្រព្រឹត្តឡើងនៅវិទ្យាល័យឥន្រ្ទទេវី ដែលរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌និងប្រពៃណីព្រមទាំងប្រមូលផ្ដុំនូវសិស្សវិទ្យាល័យពីគ្រប់វិទ្យាល័យទាំងអស់ឲមកជួបជុំនិងរាប់អានគ្នាឲកាន់តែជិស្និទ្ធជាងនេះទៅទៀត។ នៅក្នុងកម្មវីធីសង្រ្កានវិទ្យាល័យនេះផងដែរ ក៏មានជាកម្មវិធីសប្បាយៗជាច្រើនដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរផ្សេង ព្រមទាំងការប្រគំតន្រ្ដីដែលចូលរួមដោយតារាកិត្តិយសជាច្រើនល្បីៗផងដែរ។
រួមក្នុងនោះផងការ៉េមវ៉លក៏បានណែនាំការ៉េមរសជាតិថ្មី អាស៊ីឌីឡៃយ៍ដែលជារសជាតិដើមបែបអាស៊ីពិតៗ 5 រសជាតិ ធូរ៉េន ស្វាយដូង ដូង សណ្ដែកខ្មៅនិងត្រាវដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សិស្សានុសិស្សនិងអ្នកចូលរួម ហើយបានពាំនាំមកនូវស្នាមញញឹមដល់អ្នកដែលបានភ្លក្សរសជាតិការ៉េមនេះគ្រប់ៗរូបតាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ត្រជាក់ជាប់ចិត្តសាមសមទៅនឹងអាកាសដ៏ក្ដៅស្អុះស្អាប់ក្នុងរដូវកាលនេះ។ អាស៊ីឌីឡៃយ៍មានលក់នៅគ្រប់ម៉ាតនិងផ្សារទំនើបទូទាំងប្រទេសចាប់ពីឥឡូវនេះ កុំភ្លេចទៅភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះឲបានគ្រប់ៗគ្នា!
ក្នុងកម្មវីធីនេះផងដែរ ផលិតផលដុំស៊ុប និងម្សៅស៊ុបខ្នរដែលជាគ្រឿងផ្សំខ្វះមិនបានសំរាប់មេផ្ទះនិងមេចុងភៅគ្រប់ៗរូបក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភផងដែរ ហើយនៅក្នុងកម្មវីធីប្រកួតចំអិនម្ហូបអាហារ ចុងភៅវ័យក្មេង ចូលរួមដោយបេក្ខជន 32 នាក់មកពីពី 8 វិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ បេក្ខភាពទទួលជ័យលាភីក្នុងកម្មវីធីប្រកួតធ្វើម្ហូបអាហារដ៏ល្បីល្បាញកំរិតអន្តរជាតិរបស់ប៉ុស្ដ៍ទូរទស្សន៍មួយក៏បានមានវត្តមានជាគណៈកម្មការ ហើយបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃ ទីបំផុតគេក៏បានរកឃើញចុងភៅវ័យក្មេងដ៏ឆ្នើមជាងគេដែលបានទៅកាន់ក្រុមសិស្សវិទ្យាល័យភ្នំពេញថ្មី។ គួរឲសរសើរពិតមែន! វ័យក្មេងប៉ុន្ដែពោរពេញដោយទេពកោសល្យតែម្ដង!
