អន្តរជាតិ

វិមានបុរាណមួយកន្លែងនៅប្រទេសចិនបានបាក់ដោយសារត្រូវរន្ទះបាញ់ និងបណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត ខណៈ ១០នាក់បានរងរបួស

BY
Pheakdey
August 12, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់វិមានបែបបុរាណក្នុងសួនកម្សាន្តមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១២ ខែសីហា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង​ Changzhou នៃខេត្ត Jiangsu ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួ​ន ៦នាក់ហើយ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើក៏បានបណ្តាលឱ្យមានពលររដ្ឋចិនចំនួន ១០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈគិតត្រឹមពេលនេះពួកគេកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យវិមានត្រូវបាក់ស្រុតមកសង្កត់ពីលើមនុស្សយ៉ាងឆាប់រហ័សដូចនេះគឺដោយសារតែវិមានបានរងនូវរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងក្នុងអំឡុងពេលកំពុងមានភ្លៀងធ្លាក់ ហើយក្រុមជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺជាអ្នកដែលបាននាំទៅជ្រកភ្លៀងនៅក្រោមវិមាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: