“កម្រាលព្រំវេទមន្ត” ក្នុងរមណីយដ្ឋានដ៏ល្បីមួយរបស់ចិន បានជួបបញ្ហាបច្ចេកទេសបណ្តាលឱ្យភ្ញៀវទេសចរម្នាក់ត្រូវបាត់បង់ជីវិត និង ៦០នាក់រងរបួស
- BY
- Pheakdey
- August 13, 2024
ចិន៖ ភ្ញៀវទេសចរចិនម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧប្បតិ្តហេតុមួយដែលបានកើតឡើងនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ Detian Waterfall នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៣ ខែសីហា។ សូមបញ្ជាក់ថា Detian Waterfall គឺជារមណីយដ្ឋានដ៏ល្បីមួយរបស់ប្រទេសចិន មានទីតាំងស្ថិតនៅក្នុងតំបន់ Guangxi Zhuang ដែលជាតំបន់ព្រំដែនរវាងប្រទេសចិន និងវៀតណាម។

ប្រភពខាងលើបានបន្តថា ឧប្បតិ្តហេតុបានកើតឡើងក្នុងអំឡុងពេលដែលក្រុមភ្ញៀវទេសចរកំពុងជិះឧបករណ៍រំអិលមួយដើម្បីឡើងទៅលើភ្នំ និងមើលទេសភាពទឹកធ្លាក់បែបធម្មជាតិដ៏កម្រ ខណៈនៅក្នុងរមណីដ្ឋានDetian Waterfall បានហៅឧបករណ៍នេះថា “កម្រាលព្រំវេទមន្ត”។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងដោយសារបញ្ហាបច្ចេកទេសរបស់គ្រឿងម៉ាស៊ីន ដែលបានធ្វើឱ្យឧបករណ៍សម្រាប់ជិះរំអិលមើលទេសភាពត្រូវដំណើរការខុសប្រក្រតី និងបានធ្វើឱ្យក្រុមអ្នកដំណើរត្រូវធ្លាក់ចេញមកក្រៅ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦០នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






