អន្តរជាតិ

YouTuber ឥណ្ឌាម្នាក់ត្រូវឃុំខ្លួន ១៤ថ្ងៃ ក្រោយបង្ហោះវីដេអូចម្អិន និងបរិភោគសត្វក្ងោក

BY
Pheakdey
August 14, 2024

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយបានប​ង្ហោះវីដេអូអំពីសកម្មភាពចម្អិននិងបរិគោកសត្វក្វោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៤ ខែសីហា។ បុរសរូបនេះមានឈ្មោះថា Kodam Pranay Kumar និងជា YouTuber ដ៏មានប្រជាប្រិយម្នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសឥណ្ឌា។

ការបង្ហោះវីដេអូរបស់លោក Kodam Pranay Kumar ត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌា តែយ៉ាងណាក្តី ការសម្លាប់សត្វក្ងោកគឺជាអំពើខុសច្បាប់ ដ្បិតសត្វក្ងោកគឺជាប្រភេទសត្វ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ បើតាមលោក Akhil Mahajan អគ្គស្នងការប៉ូលិសនៃរដ្ឋ Telangana ដែលជាទីកន្លែងមានករណីកើតហេតុខាងលើបានបញ្ជាក់ថា ពេលនេះលោក Kodam Pranay Kumar ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងក្នុងរយៈពេល ១៤ថ្ងៃ ចំពោះករណីសម្លាប់សត្វក្ងោកខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: