អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិត ក្រោយព្យាយាមដើរឡើងភ្នំ Matterhorn ដែលជានិមិត្តរូបរបស់ប្រទេសស្វីស

BY
Pheakdey
August 17, 2024

ស្វីស៖ អ្នកដើរឡើងភ្នំចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលព្យាយាមធ្វើដំណើរឡើងទៅលើកំពូលភ្នំ Matterhorn នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែសីហា។ សូមបញ្ជាក់ជូនថា ភ្នំ Matterhorn គឺជានិមិត្តរូបនៃប្រទេសស្វីស និងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយប្រចាំនៅតំបនអឺរ៉ុបផងដែរ។

ប្រភពខាងលើបានបន្តថា យោងតាមភស្តុតាងរជាក់ស្តែងបានអ​នុញ្ញាតឱ្យគេដឹងត្រឹមថា ជនរងគ្រោះទាំង ២នាក់បានស្លាប់ក្រោយបានធ្លាក់ពីលើភ្នំក្នុងពេលធ្វើដំណើរដល់រយៈកម្ពស់ជាង ១០០០ម៉ែត្រ ខណៈហេតុផលច្បាស់លាស់នៃការធ្លាក់នោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ យ៉ាងណាក្តី បើតាមក្រុមអ្នកជំនាញផ្នែកឡើងភ្នំជាច្រើនបានសន្និដ្ឋានថា មូលហេតុដែលជំរុញឱ្យមានការធ្លាក់នេះគឺទំនងជាបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលបានចុះត្រជាក់ខ្លាំងនិងលឿនលើសពីការព្យាករណ៍ទុកជាមុន ដែលធ្វើឱ្យក្រុមអ្នកឡើងភ្នំមិនអាចសម្របខ្លួនបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: