អន្តរជាតិ

វត្តមានរបស់សារាយពណ៌មាសមួយប្រភេទ បានធ្វើឱ្យត្រីនៅប៉ូឡូញចំនួន ៧៧តោនអណ្តែតពេញទន្លេ

BY
Pheakdey
August 19, 2024

ប៉ូឡូញ៖ ប្រទេសប៉ូឡូញកំពុងចាត់វិធានការយ៉ាងបន្ទាន់មួយជុំវិញករណីមានសត្វត្រីនៅក្នុងទន្លេជាច្រើនក្បាលងាប់ជាបន្តបន្ទាប់គ្នា ដែលរហូតមកទល់នឹងពេលនេះគឺមានត្រីងាប់សរុបប្រមាណជា ៧៧តោនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩​ ខែសីហា។ ករណីដ៏កម្រនេះបានកំពុងតែកើតឡើងនៅក្នុងទន្លេ Oder ដែលជាទន្លេដ៏ធំមួយនៅតំបន់អឺរ៉ុប និងហូរឆ្លងកាត់ប្រទេសចំនួន ២ គឺសាធារណរដ្ឋឆេក និងប្រទេសប៉ូឡូញ។

បើតាមក្រសួងអាកាសធាតុប៉ូឡូញបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានករណីត្រីងាប់ច្រើនដូចនេះគឺដោយសារនៅលើផ្ទៃទឹកទន្លេ Oder មានហូរទៅដោយសារាយពណ៌មាសមួយប្រភេទ ដែលមានផ្ទុកជាតិពុលចំពោះសត្វត្រីជាច្រើនប្រភេទ ខណៈសត្វរស់នៅក្នុងទឹកទន្លេមួយចំនួនទៀតក៏បានទទួលរងនូវសារពុលដែរ តែមិនដល់កម្រិតត្រូវបាត់បង់ជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ចំនួនត្រីដែលបានងាប់ទាំង ៧៧តោនខាងលើនេះ គឺជាតួលេខក្នុងរបាយការណ៍ ដែលគេបានធ្វើការបូកសរុបចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែសីហាប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះសារាយពណ៌មាសដែលជាដើមហេតុធ្វើឱ្យមានត្រីងាប់នៅមិនទាន់រសាត់អស់ពីទន្លេឡើយ ដូចនេះបរិមាណត្រីដែលត្រូវងាប់អាចបន្តកើនឡើងខ្ពស់ជាងនេះផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: