អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងមួយមេ បានបណ្តាលឱ្យពលរដ្ឋចិន ៥០នាក់បាត់បង់ជីវិត និង ១៥នាក់កំពុងបាត់ខ្លួន

BY
Pheakdey
August 20, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៥០នាក់បានបាត់បង់ជីវិតដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Zixing ខេត្ត Hunan ស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា​ ក្រៅតែបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរចិនក៏បានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៣០០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ សូមបញ្ជាក់ថា ព្យុះភ្លៀងខាងលើនេះបានកើតឡើងដោយសារឥទ្ធិពលរដ្ឋរបស់ព្យុះទីហ្វុង Gaemi ខណៈក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនោះវាក៏បានបណ្តាលឱ្យមានការបាក់ដី និងខ្យល់បោកបក់យ៉ាងខ្លាំងផងដែរ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: