ចិន អនុម័តថវិកាជាង ៣០ពាន់លានដុល្លារ លើគម្រោងជំរុញថាមពលនុយក្លេអ៊ែរ
- BY
- Pheakdey
- August 20, 2024
ចិន៖ ប្រទេសចិនបានអនុម័តកញ្ចប់ថវិកាមានតម្លៃ ២២០យន់ (៣០,៨ ពាន់លានដុល្លារ) សម្រាប់គ្រោងជំរុញថាមពលនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ចំពោះកញ្ចប់ថវិកាខាងលើនេះត្រូវបានគេមើលឃើញថា គឺជាកញ្ចប់ថវិកាដ៏ធំមួយមិនធ្លាប់មាននោះទេ ដែលរដ្ឋាភិបាលចិនអនុម័តយកទៅប្រើប្រាស់នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ។

ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាដ៏ច្រើនខាងនេះនឹងត្រូវយកប្រើប្រាស់លើការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន ៥ ដែលស្ថិតនៅលើទីតាំងចំនួន ៥កន្លែងផ្សេងគ្នាផងដែរ ដូចជានៅក្នុងខេត្ត Jiangsu ខេត្ត Shandong ខេត្ត Guangdong ខេត្ត Zhejiang និងខេត្ត Guangxi។ បើតាមក្រុមហ៊ុន China Energy ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិននិងជាក្រុមហ៊ុនទទួលបន្ទុកសាងសង់ក្នុងគម្រោងខាងលើបានបញ្ជាក់ថា ដំណើរសាងសង់អាចអូនបន្លាយដល់រយៈពេល ៥ឆ្នាំ ខណៈសមិទ្ធផលផ្លូវការចុងក្រោយអាចនឹងទទួលបាននៅក្នុងឆ្នាំ២០៣០៕

អត្ថបទ៖ភក្តី
ប្រភព៖ The Strait Time
- Share This Post:






