ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៧នាក់បានបាត់បង់ជីវិត និង ៤០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតឱសថនៅឥណ្ឌា

    BY Pheakdey August 22, 2024
    មនុស្ស ១៧នាក់បានបាត់បង់ជីវិត និង ៤០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតឱសថនៅឥណ្ឌា

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតឱសថដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង នៃប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សប្រមាណជា ៤០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមួយចំនួនតូចបានរងរបួសធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីហេតុផលច្បាស់លាស់ ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះនេះនៅឡើយទេ ខណៈអ្នកទទួលខុសត្រូវក៏មិនទាន់មានការបញ្ជាក់នៅឡើយដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: