ឆេះសណ្ឋាគារកម្ពស់៩ជាន់មួយកន្លែងនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ៧នាក់បានបាត់បង់ជីវិត និង ១២នាក់រងរបួស
- BY
- Pheakdey
- August 23, 2024
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋកូរ៉េចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះសណ្ឋាគារមួយនៅកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៣ ខែសីហា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះគឺជាអគារមានកម្ពស់ ៩ជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ូឆន់ (Bucheon) នៃប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៧នាក់នៅនឹងកន្លែងកើតហេតុហើយ អគ្គីភ័យខាងនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះគឺជាសុទ្ធតែជាភ្ញៀវដែលបានទៅស្នាក់នៅក្នុងសណ្ឋគារ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំង ៧នាក់នោះគឺមានមនុស្ស ២នាក់ជាប្តីប្រពន្ធនឹងគ្នាទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






