ខ្មែរណូត

ស្វែងរក

  • PR

    Galaxy ស៊េរី A70 និង A80 ជំនាន់ថ្មី របស់ សាមសុង បានដាក់សម្ពោធជាផ្លូវការកាលពីយប់មិញនាទីក្រុងបាងកក-ប្រទេសថៃ!

    BY Khmernote Media April 11, 2019
    Galaxy ស៊េរី A70 និង A80 ជំនាន់ថ្មី របស់ សាមសុង បានដាក់សម្ពោធជាផ្លូវការកាលពីយប់មិញនាទីក្រុងបាងកក-ប្រទេសថៃ!

    ភ្នំពេញថ្ងៃទី ១១ មេសា ២០១៩៖ តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការរបស់ខ្លួនចំនួន ២ ម៉ូឌែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹងរូបរាង និងលក្ខណៈពិសេសថ្មីៗយ៉ាងទាក់ទាញនិងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់ ។ ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនាមកជាមួយនឹង រូបរាងថ្មី អេក្រង់ធំលាតសន្ធឹង 100% និងកាមេរ៉ាជំនាន់ថ្មីពិសេស ដែលផ្តល់គុណភាពយ់ាងខ្ពស់សំរាប់ការ Selfie ក៏ដូចជាការថតរូបធម្មតា ដែលមិនធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A ពីមុនមក ! ចំណែក Samsung Galaxy A70 ក៏បានបង្ហាញខ្លួនជាមួយភាពឆើតឆាយស្រោបជាមួយកញ្ចក់ទាំងមុខក្រោយ ថាមពលថ្មខ្លាំងដាច់គេ 4500mAh និងប្រតិបត្តិការជាមួយអង្គប្រតិបត្តិដ៏ខ្លាំងក្លា ។ ក្នុងពេលដ៏មហាអស្ចារ្យនេះ កម្មវិធីក៏បានប្រកាសបង្ហាញពីតំណាងផលិតផលជាផ្លូវការរបស់សាមសុងកំរិតពិភពលោកគឺ កញ្ញាទាំង 4 នាក់របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលបានបង្ហាញខ្លួនក៏ដូចជាបង្កើតនូវក្តីរីករាយដល់កម្មវិធីផងដែរ ។

    សំរាប់ប្រទេសកម្ពុជា ក្រុមហ៊ុន បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើការដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានៅចុងខែមេសា

    ឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹងបង្ហាញខ្លួនលើទីផ្សារនៅដំណាច់ ខែឧសភា ឆ្នាំ ២០១៩ នេះ។ រីឯតម្លៃវិញ ក្រុមហ៊ុន សាមសុង មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ដូច្នេះសូមអតិថិជនរបស់ សាមសុងទាំងអស់រង់ចាំតាមដាននៅពេលខាងមុខឆាប់ៗនេះ។សំរាប់កម្មវិធីកំរិតអន្តរជាតិនេះ ពិសេសសំរាប់ប្រទេសកម្ពុជា យើងក៏មានប្រតិភូជាច្រើន នាក់ចូលរូមក្នុងកម្មវិធីផងដែរ ដែលរួមមាន អ្នកដែលមានសំណាងឈ្នះពីការជាវផលិតផលសាមសុង Galaxy A30 និង A50 ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ រួមជាមួយហ្វេនរបស់សាមសុងដែលដឹកនាំដោយតំណាងផលិតផលក្រុមហ៊ុនសាមសុងកម្ពុជាគឺកញ្ញា មាន សូនីតាផងដែរ ។

    ដើម្បីជ្រាបឱ្យកាន់តែច្បាស់យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរួមទាំងកម្លាំងម៉ាស៊ីននៅខាងក្រោមនេះទាំងអស់គ្នា៖
    * Samsung Galaxy A70
    – អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ Infinity-U Display)
    – ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
    – កម្រិតបង្ហាញរូបភាព Full HD+
    – ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
    – ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
    – រ៉េមទំហំ 6GB
    – អង្គផ្ទុក 128GB និងអាចបន្ថែមបានរហូតដល់ 512GB
    – កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
    – កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាលេន Ultra Wide + 8 មេហ្គាភិចសែលជា Depth Sensor សម្រាប់ថតព្រាលផ្ទៃខាងក្រោយ។
    – ថាមពលថ្ម 4500mAh
    – ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
    – អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
    – ដំណើរការដោយ Android 9 Pie
    – ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម។
    – Galaxy A70 ថ្មីនេះ មានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ពណ៌ស, ពណ៌ខៀវ និងពណ៌ Coral។

    ** Samsung Galaxy A80
    – អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ New Infinity-Display)
    – ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
    – កម្រិតបង្ហាញរូបភាព Full HD+
    – ស្រោបខ្នងខាងក្រោយដោយ 3D Glasstic និងស្រោបស៊ុមជុំវិញដោយលោហៈ(Metal Frame)
    – ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
    – រ៉េមទំហំ 8GB
    – អង្គផ្ទុក 128GB
    – កាមេរ៉ាខាងមុខឆ្លាស់ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 3D Depth
    – ថាមពលថ្ម 3700mAh
    – ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
    – អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
    – ដំណើរការដោយ Android 9 Pie ស្រោបដោយ One UI
    – Galaxy A80 ថ្មីនេះ មានជម្រើសច្រើនពណ៌សម្រាប់ជ្រើសរើស។

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay