ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee ពាក់ព័ន្ធករណីបទល្មើសឆបោកប្រាក់រាប់លានដុល្លារ
BY Nisaiy KN
August 25, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។

នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការ៕

ប្រភព៖ Freshnews