អត្រាកំណើតក្នុងចំណោមស្រ្តី ដែលមិនបានរៀបការនៅកូរ៉េខាងត្បូង បានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាន
- BY
- Pheakdey
- August 30, 2024
កូរ៉េខាងត្បូង៖ អត្រាកំណើតនៅក្នុងចំណោមស្រ្តីដែលមិនបានរៀបការនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងកម្រិតយ៉ាងខ្ពស់មិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែសីហា។ យ៉ាងណាក្តី អត្រាកំណើតជារួមនៅក្នុងប្រទេសកូរ៉េខាងត្បូង ពោលគឺគិតទាំងអ្នកដែលបានរៀបការ និងអ្នកដែលមិនបានរៀបការគឺបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ទៅវិញ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិកូរ៉េបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ចំនួនទារកកើតថ្មីនៅទូទាំងប្រទេសកូរ៉េខាងត្បុងមានត្រឹមតែ ២៣០,០២៨នាក់ប៉ុណ្តោះ ដែលជាអាត្រាដែលមានការធ្លាក់ចុះ ៧,៧% បើធៀបទៅនឹងតួលេខទារកកើតថ្មីនៅក្នុងឆ្នាំ ២០២២។ ទន្ទឹមគ្នានេះគេបានរកឃើញទៀតថា នៅក្នុងចំណោមទារកកើតថ្មីទាំង ២៣០,០២៨នៅក្នុងឆ្នាំ២០២៣នោះ គឺមានទារកកើតចេញពីម្តាយដែលមិនបានមិនបានរៀបការចំនួន ៤,៧% ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៧១មក។ សូមបញ្ជាក់ជូនផងដែរថា តួលេខទារកកើតចេញពីម្តាយដែលមិនបានរៀបនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២២ មាន ៣,៩% និងនៅក្នុងឆ្នាំ២០២១មានត្រឹម ២,៩%ប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






