ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញពិនិត្យតាមដានការតាក់តែង និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជន ចំនួន ១០,៥១១នាក់

    BY Nisaiy KN September 1, 2024
    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញពិនិត្យតាមដានការតាក់តែង និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជន ចំនួន ១០,៥១១នាក់

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយស និងឱ្យតម្លៃលើការប្រឡងប្រជែង ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងនៅពេលរសៀល។

    តាមការរំពឹងទុក គ្រូតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ការតាក់តែងសម្រាប់វេនទី១ នៅម៉ោង ៩៖០០ព្រឹក ដើម្បីដំណើរការនីតិវិធីបន្ត សម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២៖០០នាទី។ វិញ្ញាសាដែលកំពុងតាក់តែងរួមមាន សំណួរពហុចម្លើយ ផ្នែកវប្បធម៌ទូទៅ ៣០% និងផ្នែកគណិតវិទ្យា ៧០%។

    ជាមួយគ្នានេះ គ្រូតាក់តែងវិញ្ញាសា ចំនួន១៦រូប មកពីវិទ្យាល័យផ្សេងៗ ដែលបានជ្រើសរើសដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈមេប្រយោគ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា ដើម្បីទទួលការណែនាំ និងការពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គ្រូតាក់តែងវិញ្ញាសា ទាំង១៦រូប ត្រូវបានបែងចែកជាពីរ គឺគ្រូតាក់តែងវិញ្ញាសាវប្បធម៌ទូទៅ ចំនួន ៣រូប និងវិញ្ញាសាគណិតវិទ្យា ចំនួន ៥រូប ក្នុងមួយវេនៗ៕







    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: