ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល

    BY Nisaiy KN September 1, 2024
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: