អន្តរជាតិ

ឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យពលរដ្ឋអូស្រ្តាលីម្នាក់បាត់បង់ជីវិត និងជាង ១៥០,០០០នាក់កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់

BY
Pheakdey
September 2, 2024

អូស្រ្តាលី៖ យ៉ាង​ហោចណាស់មានពលរដ្ឋអូស្រ្តាលីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរ​បស់ព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងចន្ទ ទី២ ខែកញ្ញា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាស្រ្តីចំណាស់ម្នាក់អាយុ ៦៣ឆ្នាំ ហើយរូបគាត់បានស្លាប់ដោយសារតែមានដើមឈើបាក់សង្កត់ពីលើ។

ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីបានបង្កឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ព្យុះខាងលើនេះក៏បានបណ្តាលឱ្យពលរដ្ឋជាង​ ១៥០,០០០ នាក់ផ្សេងទៀតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលីកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ដើម្បីដោះស្រាយបណ្តាញភ្លើងដែលកំពុងរងការបំផ្លាញដោយព្យុះនេះគឺគេត្រូវការពេលវេលាយ៉ាងតិចចំនួន ៣ថ្ងៃ តែក្នុងករណីដែលព្យុះនៅបន្តជះឥទ្ធិពលខ្លាំងជាច្រើនថ្ងៃទៀតគឺរយៈពេលនៃការជួសជុលបណ្តាញភ្លើងក៏ត្រូវអូសបន្លាយកាន់តែយូរជាងនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: