ព្យុះត្រូពិច Yagi បានបណ្តាលឱ្យពលរដ្ឋហ្វីលីពីន ៤នាក់បាត់បង់ជីវិត និងជាច្រើនរយនាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- September 2, 2024
ហ្វីលីពីន៖ ព្យុះត្រូពិច Yagi កំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែសីហា។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតក្រុងណាហ្គា ខណៈឥទ្ធិរបស់ព្យុះក៏បានជំរុញឱ្យតំបន់ខ្លះត្រូវកើតមានទឹកជំនន់និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានពលរដ្ឋហ្វីលីពីនចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយនៅក្នុងនោះក៏មានទារកម្នាក់អាយុ ៩ខែផងដែរ ដែលបានស្លាប់ដោយសារការលង់ទឹក។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពបរិយាកាសមិនអំណោយផលនេះ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀន ផ្អាកដំណើរការប្រព័ន្ធផ្លូវរថភ្លើងក្រោមដីមួយចំនួន ខណៈពលរដ្ឋប្រមាណជា ៣០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






