អន្តរជាតិ

ព្យុះត្រូពិច Yagi បន្តដំណើរទៅកាន់ប្រទេសចិន ក្រោយបណ្តាលឱ្យពលរដ្ឋហ្វីលីពីន ១៣នាក់បាត់បង់ជីវិត

BY
Pheakdey
September 3, 2024

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Yagi នៅក្នុងប្រទេសហ្វីលីពីនបានបន្តកើនឡើងដល់ចំនួន ១៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មា​ន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែកញ្ញា។ យ៉ាងណាក្តី ឥទ្ធិពលរបស់ព្យុះ Yagi បានថយចុះបន្តិចពោលគឺខ្យល់បានបោកបក់ក្នុងល្បឿនយឺតជាងមុន ដែលមិនសូវបង្កគ្រោះថ្នាក់ចំពោះមនុស្ស ហើយបរិមាណទឹកភ្លៀងក៏បានថយចុះ ដែលជួយកាត់បន្ថយគ្រោះថ្នាក់បង្កឡើងដោយទឹកជំនន់ផងដែរ។

បើទោះជាព្យុះបានថយឥទ្ធិពលបន្តិចមែន តែអាជ្ញាធរហ្វីលីពីននៅមិនទាន់បើកសាលារៀនមួយចំនួនជាធម្មតាឡើងវិញនោះទេ ខណៈជើងហោះហើរមួយចំនួននៅបន្តពន្យាពេលនៅឡើយ។ ប្រភពខាងលើបានបន្តថា ក្រោយបានបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីនហើយ ពេលនេះព្យុះត្រូពិច Yagi កំពុងបន្តដំណើរទៅកាន់ប្រទេសចិន តែរហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់រាយការណ៍អំពីគ្រោះថ្នាក់ផ្សេងៗដែលបានបង្កឡើងដោយព្យុះមួយនេះនៅឡើយទេ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: