អន្តរជាតិ

​មនុស្ស​១១​នាក់​បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍រថយន្តដឹកសិស្សមួយគ្រឿង បើកបុ.កហ្វូងមនុស្សយ៉ាងកំរោ.លនៅប្រទេសចិន

BY
Pheakdey
September 3, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកកូនសិស្សមួយគ្រឿងបានបើកបុកហ្វូងមនុស្សយ៉ាងកំរោល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣ ខែកញ្ញានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងស្រុក Dongping ខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។

ប្រភពខាងលើនេះបានបន្តថា រថយន្តបង្កហេតុគឺជារថយន្តដឹកសិស្សរបស់សាលាបឋមសិក្សាក្រុង Tai’an ខណៈហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅម៉ោង ៧ព្រឹក ពោលគឺជាម៉ោងដែលកំពុងមានក្រុមកូនសិស្សនិងឪពុកម្តាយរបស់កូនសិស្សជាច្រើននៅក្បែរសាលារៀន។​ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៥នាក់ជាកូនសិស្សសាលា និងជនរងគ្រោះចំនួន ៦នាក់ផ្សេងទៀតគឺជាឪពុកម្តាយរបស់ក្រុមកូនសិស្សដែលកំពុងតែជូនកូនៗរបស់ពួកគាត់ទៅសាលារៀន។ យ៉ាងណាក្តី ហេតុផលជាក់លាក់ដែលបង្កឱ្យមានគ្រោះថ្នាក់នេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: