PR

ក្រុមហ៊ុន PhillipCapital Cambodia ប្រកាសពីការតែងតាំងថ្នាក់ដឹកនាំសំខាន់ៗនៅធនាគារ និងក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព

BY
Liny Chan
September 4, 2024

ក្រុមហ៊ុន PhillipCapital Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការតែងតាំងលោក Raymond Chee ជាអគ្គនាយករង របស់ធនាគារ ហ្វីលីព និងលោក Jeffrey Chew ជាអគ្គនាយករបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព។

លោក Raymond Chee បានចូលរួមជាមួយធនាគារ ហ្វីលីព ជាមួយនឹងបទពិសោធន៍ការងារ អស់រយៈពេល 29 ឆ្នាំ ក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី ដែលលោកមានតួនាទីជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបណ្តាក្រុមហ៊ុនអន្តរជាតិ នៅក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើង។ អាជីវកម្មសំខាន់ៗដែលលោកបានដឹកនាំរួមមាន ការគ្រប់គ្រងសាច់ប្រាក់ បរធនបាលកិច្ច និងហិរញ្ញវត្ថុ មូលបត្រ និងធនាគារសាជីវកម្ម។ លោក Raymond នឹងនាំមកនូវបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុសម្រាប់ធនាគារ ហ្វីលីព ។

លោក Jeffrey Chew នឹងនាំមកនូវការដឹកនាំជាយុទ្ធសាស្ត្រ តាមរយៈបទពិសោធន៍រយៈពេល 26 ឆ្នាំ លើផ្នែកប្រតិបត្តិការ និងគ្រប់គ្រងសំណងធានារ៉ាប់រង យ៉ាងទូលំទូលាយនៅក្នុងវិស័យធានារ៉ាប់រង ដល់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព។ មុនពេលចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព លោកបានបម្រើការងារជាប្រធានជាន់ខ្ពស់គ្រប់គ្រងសំណងធានារ៉ាប់រង និងគ្រប់គ្រងសមិទ្ធកម្ម នៅក្រុមហ៊ុនធានារ៉ាប់រងលំដាប់ពិភពលោកដ៏ធំមួយ ដែលរូបលោកផ្ទាល់ជាអ្នកចូលរួមបង្កើតគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រសំខាន់ៗ។ នៅឆ្នាំ 2023 លោក Jeffrey បានទទួលពានរង្វាន់ Asia Pacific TEX Award សម្រាប់ការគ្រប់គ្រងសំណងធានារ៉ាប់រង និងបានបម្រើការជាប្រធានសមាគមធានារ៉ាប់រងទូទៅនៃក្រុមការងារសិង្ហបុរីស្តីពីបទប្បញ្ញត្តិ និងការទទួលស្គាល់គុណភាពមន្រ្តីធានារ៉ាប់រងយានយន្ត។ លោកមានបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។

លោក Ong Teong Hoon នាយកក្រុមហ៊ុន PhillipCapital Cambodia មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក Raymond Chee និងលោក Jeffrey Chew ក្នុងតំណែងជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនយើង។ ភាពជាអ្នកដឹកនាំជាយុទ្ធសាស្រ្តរបស់លោក Raymond នឹងផ្តល់តម្លៃដែលមិនអាចកាត់ថ្លៃបាន សម្រាប់ធនាគារ ហ្វីលីព ខណៈបទពិសោធន៍របស់លោក Jeffrey ក្នុងយុទ្ធសាស្រ្តឌីជីថល នឹងនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព។ ការតែងតាំងតួនាទីរបស់បុគ្គលទាំងពីរ គឺដើរស្របគ្នា ជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន PhillipCapitalCambodia លើដំណើរការនិរន្តរភាព និងគំនិតផ្តួចផ្តើមថ្មីដែលផ្តោតការយកចិត្តទុកដាក់លើអតិថិជន។”

អំពី ក្រុមហ៊ុន PhillipCapital Cambodia៖

ដោយចាប់ផ្តើមពាណិជ្ជកម្មរបស់ខ្លួនក្នុងផ្នែកគ្រប់គ្រងភាគហ៊ុន បណ្តាញក្រុមហ៊ុន PhillipCapital បានរីកចម្រើនលើសកលលោកទៅជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងប្រកបដោយភាពច្នៃប្រឌិតដល់បុគ្គល អតិថិជនដែលមានទ្រព្យខ្ពស់ សាជីវកម្ម និងអតិថិជននៅតាមស្ថាប័ននានា។ ក្រុមហ៊ុន PhillipCapital មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន 15 ជាមួយនឹងទ្រព្យសម្បត្តិក្រោមការគ្រប់គ្រងជាង 50 ពាន់លានដុល្លារ៕

Share This Post: