អន្តរជាតិ

សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅនៅកូរ៉េខាងត្បូង បានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
September 5, 2024

កូរ៉េខាងត្បូង៖ សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងនៅក្នុងកម្រិតខ្ពស់មួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈជាង ៥០ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៥ ខែកញ្ញា។ បើតាមទីភ្នាក់ងារឧតុនិយមកូរ៉េបានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅឆ្នាំ២០២៤នេះ ពោលគឺគិតចាប់ពីខែមិថុនាដល់ខែសីហាបានកើនឡើងដល់កម្រិត ២៥,៦ អង្សាសេ។

ប្រភពខាងលើបានបន្តថា បើគេប្រៀបធៀបកម្រិតសីតុណ្ហភាពនេះទៅនឹងកម្រិតសីតុណ្ហភាពជាមធ្យមក្នុងឆ្នាំកន្លងមក គឺមានការកើនឡើងចំនួន ១,៩អង្សាសេ ហើយកំណើនសីតុណ្ហភាពជិត ២អង្សាសេនេះក៏ជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៧៣មក។ សូមបញ្ជាក់ជូនថា​ នៅក្នុងឆ្នាំ ២០២៤ សីតុណ្ហភាពនៅលើភពផែនដីហាក់បានកើនឡើងខ្ពស់ស្ទើរតែគ្រប់ទីកន្លែង ខណៈនៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីសីតុណ្ហភាពកើនឡើងដល់ជាង ៥០អង្សាសេឯណោះ ហើយបញ្ហារលកកម្តៅនេះក៏បានបណ្តាលឱ្យពលរដ្ឋមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: