ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ត្រៀមលុយ! ថ្ងៃទី04 ខែមិថុនា ឆ្នាំ2018 នេះ ក្រុមហ៊ុន Apple នឹងប្រកាសចេញលក់ iPhone និង MacBook ថ្មីទៀតហើយ

    BY Khmernote Media March 14, 2018
    ត្រៀមលុយ! ថ្ងៃទី04 ខែមិថុនា ឆ្នាំ2018 នេះ ក្រុមហ៊ុន Apple នឹងប្រកាសចេញលក់ iPhone និង MacBook ថ្មីទៀតហើយ

    កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Apple បានលើកឡើងថា WWDC គឺជាសន្និសីទជួបជុំ Developer ប្រចាំឆ្នាំមួយ ដែលនឹងធ្វើឡើងនាថ្ងៃទី04 ខែមិថុនា។ ដោយឡែក ជាធម្មតា ក្រុមហ៊ុននេះតែងប្រើប្រាស់ WWDC ដើម្បីប្រកាសទាក់ទងទៅនឹង iOS ថ្មីរបស់ខ្លួន។

    កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានសម្រេចដាក់ឲ្យប្រើប្រាស់នូវ iOS 11 និង macOS High Sierra ដូចនេះ សម្រាប់ iOS 12 និងជំនាន់ថ្មីនៃ macOS អាចនឹងចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏ជម្រុញឲ្យក្រុមហ៊ុនមានឱកាសក្នុងការណែនាំរាល់ Developer ទាំងអស់ឲ្យស្គាល់ឧបករណ៍ថ្មីក្នុងការដំណើរការ OS។ ក្រោយមក ផលិតផលថ្មីនឹងត្រូវបានចេញរូបរាង ដោយមានភ្ជាប់មកជាមួយនឹងការអភិវឌ្ឍថ្មីបំផុតនោះផងដែរ។

    គួរបញ្ជាក់ផងដែរថា សម្រាប់ iPhone ជំនាន់ថ្មីដែលមានភ្ជាប់មកជាមួយនឹង iOS 12 ស្រាប់គឺនឹងមិនត្រូវបានប្រកាសឡើយរហូតដល់ខែកញ្ញា ឯណោះ ពោលគឺប្រសិនបើក្រុមហ៊ុន Apple ធ្វើតាមកាលវិភាគដូចសព្វដង។ ក្រៅពីនេះ អតិថិជនទាំងអស់ក៏អាចរំពឹងទាក់ទងទៅនឹងមុខងារថ្មីដែលនឹងត្រូវបានចូលទៅកាន់ Apple TV, Apple Watch និងសូម្បីតែផលិតផលថ្មីគឺឧបករណ៍បំពងសម្លេង HmePod ក៏ដោយ។

    ត្រឡប់ទៅកាន់អតីតកាលវិញ ក្រុមហ៊ុន Apple ក៏ធ្លាប់ប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញនូវ Hardware ថ្មីរបស់ខ្លួនដែរ។ ឧទាហរណ៍៖ ឆ្នាំមុននេះ ក្រុមហ៊ុន Apple បានប្រកាសទាក់ទងទៅនឹងផលិតផល iPad 10.5អ៊ីញថ្មី។ សរុបមកវិញ ព្រឹត្តិការណ៍ WWDC ដែលនឹងត្រូវបានធ្វើឡើងនាថ្ងៃទី04 ខែមិថុនា ខាងមុខនេះ អាចជាកាលបរិច្ឆេតនៃការបង្ហាញ Hardware និង Software ជាមួយគ្នាតែម្ដង។ លើសពីនេះទៅទៀត សម្រាប់ឆ្នាំនេះដដែលក្រុមហ៊ុន Apple ក៏នឹងមានផលិតផលថ្មីសម្រាប់អតិថិជនដូចជា HomePod, iMac Pro រឺ iPhone ជាដើម។


    Fu

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay